ព័ត៌មានសុខភាព

ទឹកដែលដាំពុះម្តងហើយ ហាមកម្តៅម្តងទៀត

ការចម្អិនទឹកឲ្យពុះគឺជាវិធីដ៏ល្អក្នុងការកម្ចាត់បាក់តេរី ប៉ុន្តែការទទួលទានទឹកដែលដាំពុះម្តងហើយ យកទៅកម្តៅឲ្យពុះសាជាថ្មីម្តងទៀតមិនល្អសម្រាប់សុខភាពនោះឡើយ។
ជាពិសេសការទទួលទានរយ:ពេលយូរ នឹងបង្កឲ្យមានផលប៉ះពាល់មួយចំនួនដែលយើងនឹកស្មានមិនដល់។

១. បញ្ហារំលាយអាហារ
សារធាតុអាសេនិច (Arsenic) នៅក្នុងទឹកក្តៅអាចបណ្តោលឲ្យមានបញ្ហាសុខភាពពោះវៀន។ អាការនៃរោគសញ្ញាដំបូងប្រហែលជាមានតែមួយគត់ គឺឈឺពោះលក្ខណ:ស្រាល ដែលយើងមិនចាប់អារម្មណ៍។

២. បញ្ហាប្រព័ន្ធប្រសាទ
ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុ fluoride នៅក្នុងទឹកដែលដាំពុះម្តងហើយម្តងទៀត អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទមួយចំនួន និងប៉ះពាល់ដល់កម្រិតឆ្លាតវៃ (IQ) របស់កុមារ។

៣. ជំងឺមហារីក
ទឹកដាំពុះតែងតែមានផ្ទុកអំបិលអាស៊ីដ នៅពេលដែលវាប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ម្តងទៀត អាចធ្វើឲ្យអ្នកទទួលទានកើតជំងឺមហារីកមួយចំនួន រួមទាំង មហារីកពោះវៀនធំ, ក្រពេញអូវែ, ប្លោកនោម និងលំពែង។

៤. បញ្ហាសរសៃឈាមបេះដូង
សារធាតុអាសេនិច (Arsenic) គឺជាសារធាតុពុលបំផុត ដែលមានវត្តមាននៅក្នុងទឹកដែលដាំពុះច្រើនដង។ នៅពេលដែលទឹកត្រូវបានដាំពុះជាលើកទីពីរ សារធាតុនេះនឹងកើនឡើង ហើយប៉ះពាល់ដល់សរសៃឈាមបេះដូង។

៥. បញ្ហាតម្រនោម
តម្រងនោមជាសរីរ:សំខាន់នៃរាងកាយ ហើយក៏ជាផ្នែកដែលងាយនឹងរងនូវផលប៉ះពាល់ផងដែរ ជាពិសេសប្រសិនបើអ្នកទទួលទានទឹកដែលមានសារធាតុអាសេនិច (Arsenic)។ ដោយសារតែសារធាតុអាសេនិច គឺជាថ្នាំពុលមួយប្រភេទដែលមានឥទ្ធិពលខ្លាំង ដូច្នេះហើយប្រសិនបើអ្នកទទួលទានរយ:ពេលយូរនឹងខូចតម្រងនោមជាពុំខាន៕

never-reboil-water

មតិយោបល់