ប៉ារីសៈ បើតាមសហជីបកម្មករ CGT ប៉ារាំងនៅខែឧសភាពនេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកតវ៉ាប្រហែលជា ៧០.០០០ នាក់បានប្រមូលផ្ដុំគ្នាតាមដងផ្លូវនៅទីក្រុងប៉ារីស ដើម្បីអំពាវនាវឲ្យមានការដកកំណែទម្រង់ច្បាប់ការងារថ្មីនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។
ខណៈពេលនេះ នៅទូទាំងទីក្រុងប្រទេសបារាំង ក្រុមបាតុកររាប់ម៉ឺននាក់ កំពុងសម្តែងកំហឹងរបស់ពួកគេ លើសេចក្ដីព្រាងច្បាប់មួយរដ្ឋាភិបាលទាក់ទងទៅនឹងការធ្វើកំណែទម្រង់ច្បាប់ការងារថ្មីក្នុងប្រទេស។
គួរបញ្ជាក់ផងដែរ ការប៉ះទង្គិចគ្នានេះ បានកើតឡើងបន្ទាប់ពីក្រុមអ្នកតវ៉ា ដែលមានពាក់ក្រណាត់អាវគ្របក្បាល បាននាំគ្នាយកដុំថ្ម និងវត្ថុផ្សេងៗទៀតគប់ និងស្រែកយ៉ាងខ្លាំងដាក់ប៉ូលិស ហើយនៅពេលនោះ ប៉ូលិសបានបាញ់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទាំងនោះ។
សូមជម្រាបថា ក្នុងឆ្នាំ ២០១៥ ការប្រារព្ធពិធីនៃសិទិ្ធរបស់កម្មករ គឺមានមនុស្សចូលរួមរហូតដល់ទៅ ១២.០០០ នាក់ដើម្បីហែក្បួននៅទីក្រុងប៉ារីស និង ៧៦.០០០នាក់ទៀតនៅទូទាំងប្រទេស ហើយបើតាមទិន្នន័យរបស់ប៉ូលិសបានបង្ហាញនោះ គឺមានចំនួនអ្នកចូលរួមរហូតដល់ ១១០.០០០ នាក់ឯណ្ណោះ នេះបើយោងតាមការឲ្យដឹងពីសហជីពកម្មករក្នុងប្រទេសបារាំង៕
មតិយោបល់