ព័ត៌មានអន្តរជាតិ

អនាគតប្រធានាធិបតីបារាំង អាចជាលោកស្រី Le Pen ឬលោក Macron

បារាំងៈ លោក Emmanuel Macron ​ជា​អ្នក​កណ្តាល​និយម នឹងប្រឈមមុខជាមួយមេដឹកនាំស្តាំនិយមជ្រុល លោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោត សម្រាប់តំណែងប្រធានាធិបតីបារាំង នៅថ្ងៃទី ៧ ខែឧសភាខាងមុខ បន្ទាប់ពីពួកគេទាំងពីរទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជុំទី១។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧។

តាមការស្ទង់មតិ សម្រាប់ការបោះឆ្នោតជុំទី១ ដោយ Ipsos / Sopra Steria បានបង្ហាញថា លោក Macron ទទួលបានសំទ្បេងឆ្នោតគ្រាំទ្រ ២៣,៧% និងលោកស្រី Le Pen ២១,៧ % ។

លទ្ធផលនៃការស្ទង់មតិនេះ បានព្យាករថា លោក Macron នឹងអាចយកឈ្នះលើគូប្រជែងរបស់ខ្លួន សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។

សូមជំរាបថា ការ​ជ្រើសរើស​យក​​លោក Macron និងលោកស្រី Le Pen កំពុងបង្ហាញ​ពី​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត​ ដែលមានជម្រើស​ខុស​ពី​គ្នា​ស្រឡះ​ ចំពោះទស្សនវិស័យ​របស់​ពួកគេ​ នាពេលអនាគត​ទៅលើសហភាព​អឺរ៉ុប​ ព្រមទាំង​ជំហរ​បារាំង​នៅ​ក្នុង​នោះផងដែរ៕

មតិយោបល់