អាមេរិក:នៅសប្តាហ៍នេះ ចំនួនអណ្ដូងប្រេង ដែលកំពុងតែដំណើការនៅអាមេរិក បានធ្លាក់ចុះពី ១១ ទៅ ៣៣២ កន្លែង។ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយទីភ្នាក់ ផ្តល់សេវាកម្មផ្នែកវិស័យថាមពលរបស់ក្រុមហ៊ុន Baker Hughes របស់អាមេរិក។
យោងតាមព័ត៌មានចិនស៊ិនហួដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែមេសានេះ បានឲ្យដឹងថា នាពេលបច្ចុប្បន្ន ប្រេងបានធ្លាក់ចុះជិត ៧៩ ភាគរយ ពីកម្រិតខ្ពស់បំផុតរបស់ខ្លួន នៅក្នុងឆ្នាំ ២០១៤ មុនពេលដែលតម្លៃប្រេងបានចាប់ផ្តើមឡើងចុះ (ប្រែប្រួល) ចំនួន ១.៦០៩។
នេះជាចំនួនសរុបនៃអណ្តូងប្រេង ដែលបានស្វែងរុករកឧស្ម័នធម្មជាតិ មានកម្ពស់ជម្រៅ ៤២០ ជាកម្រិតទាបបំផុត គិតចាប់តាំងពីក្រុមហ៊ុននេះ បានផ្តើមបញ្ចេញទិន្នន័យនៅក្នុងឆ្នាំ ១៩៤៤។
ដោយឡែក រដ្ឋតិចសាស់ បានបាត់បង់អណ្តូងប្រេងចំនួនពីរកន្លែង ពោលគឺស្មើនឹង ៤៤ ភាគរយ នៃអណ្តូងប្រេងកំពុងដំណើរការរបស់ប្រទេសនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអណ្តូងប្រេងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក បានបញ្ឈប់សកម្មភាពក្នុងការខួងអណ្តូងថ្មី ដូច្នេះការធ្វើអាជីវកម្មប្រេងនៅតែរក្សាការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
មតិយោបល់