អាមេរិកៈ យោធាសហរដ្ឋអាមេរិក បានចេញការព្រមានទៅដល់នាវាជាតិសាសន៍ដទៃ មិនឲ្យ ចូលកៀកនាវាចម្បាំងខ្លួន ដោយសំអាងហេតុផលថា អាចបង្កឲ្យមានគ្រោះថ្នាក់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណ បានណែនាំឲ្យនាវាទាំងអស់ ត្រូវរក្សាចម្ងាយសុវត្ថិភាព យ៉ាងហោចណាស់ ១០០ ម៉ែត្រពីនាវាកងទ័ពជើងទឹកអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ។
ក្នុងនោះសេចក្តីប្រកាស ក៏បានបកស្រាយផងដែរថា « បណ្ដានាវា ប្រដាប់ដោយអាវុធ ដែលចូលមកជិតនាវាកងទ័ពជើងទឹកអាមេរិក អាចបង្កឲ្យមានការគំរាមកំហែង អាស្រ័យហេតុនេះ អាមេរិក ត្រូវមានវិធានការការពារស្របច្បាប់៕

មតិយោបល់