អ៊ីរ៉ាក់ៈ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃ រវាងកងកម្លាំងអ៊ីរ៉ាក់ ជាមួយនិងពួកសកម្មប្រយុទ្ធនោះ មកទល់ពេលនេះ កងទ័ពរដ្ឋាភិបាល បានឈានចូលដល់ការវាយលុកជាលើកដំបូងហើយ នៅជាយក្រុង Mosul ដោយពួកគេកំពុងព្យាយាមជំរុញឲ្យ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ចេញពីភាគខាងជើងទីក្រុងនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៦។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា «ពួកសកម្មប្រយុទ្ធពី ៣.០០០ ដល់ ៥.០០០ នាក់ ត្រូវបានគេជឿថា បានស្ថិតនៅទីក្រុង Mosul តាំងពីខែមិថុនា ឆ្នាំ ២០១៤ មក ដែលអ្នកទាំងនោះមិនបានរត់គេចខ្លួនទៅណាទេ ដោយខ្លះអាចសុំចុះចាញ់ ឬស្លាប់ នៅក្នុងការប្រយុទ្ធនេះ»៕
មតិយោបល់