ព័ត៌មានអន្តរជាតិ

កងកម្លាំងនាវាផ្ទុកយន្តហោះចម្បាំចិន ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រយុទ្ធ

ចិនៈ កងទ័ពជើងទឹក និងកងរំដោះប្រជាជនចិន បានបង្កើតវឌ្ឍនភាពខ្លួនបន្ថែមទៀត ដើម្បីឆ្ពោះទៅចូលរួមក្នុងកងកម្លាំងជើងទឹក ដែលមានសមត្ថភាពខ្លាំងបំផុតរបស់ពិភពលោក នៅសប្តាហ៍នេះ ចំពេលនាវាផ្ទុកយន្តហោះចម្បាំងរបស់ពួកគេ បានត្រៀមខ្លួនរួចជាស្រេច ក្នុងសកម្មភាពប្រយុទ្ធ។ នេះបើយោងតា​មសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។

កងទ័ពជើងទឹកចិន បានបង្កើនអត្រាផលិតនាវាថ្មីៗជាច្រើន នៅក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុនមក។ តាមរបាយការណ៍របស់អ្នកការទូត បានឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning ដែលកសាងនៅសម័យរុស្ស៊ី បានធ្វើសមយុទ្ធហ្វឹកហ្វឺនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលវាបច្ចុប្បន្ន ត្រូវបានកងទ័ពជើងទឹកចិន ទុកសម្រាប់ប្រើតែក្នុងសមរភូមិប្រយុទ្ធតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី៣១ ខែឧសភាថា ក្រុមកងកម្លាំងនាវាផ្ទុះយន្តហោះចម្បាំង Liaoning បានបង្កើតប្រព័ន្ធប្រយុទ្ធបន្ថែម ដោយបានសាកល្បងយ៉ាងមានប្រសិទ្ធភាព ក្នុងការការពារដ៏ពេញលេញរបស់អង្គភាពមួយនេះ៕

មតិយោបល់