ឥណ្ឌាៈ តាមការបញ្ជាក់របស់មេធាវីការពារក្ដីជនរងគ្រោះ មានឲ្យដឹងថា ប៉ូលិសបានសម្លាប់អ្នកទោសចំនួនប្រាំបីនាក់ បន្ទាប់ពីពួកគេរត់គេចខ្លួនចេញណីពន្ធនាគារ នៅភាគកណ្តាលប្រទេសឥណ្ឌា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦
មេដឹកនាំគណបក្សប្រឆាំង និងសកម្មជន បាននិយាយថា ការប៉ះទង្គិតគ្នារវាងអ្នកទោស និងកងកម្លាំងសន្តិសុខ អាចជារឿងក្លែងក្លាយ។
លោក Perwez Alam ដែលជាមេធាវីតំណាងឱ្យអ្នកទោសប្រាំពីរនាក់ ក្នុងចំនោមប្រាំបីនាក់ បានថ្លែងប្រាប់កាសែត Aljazeera ថា ការបាញ់សម្លាប់ក្នុងពន្ធនាគារនេះ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរ ហើយវាជារឿងភូតកុហសមួយ ដែលត្រូវបានគេចាត់ទុកថា ជាឃាតកម្មឈាមត្រជាក់។ លោកនឹងតវ៉ាទៅតុលាការជាន់ខ្ពស់ សម្រាប់ការស៊ើបអង្កេតក្នុងករណីដ៍សាហាវមួយនេះ៕
មតិយោបល់