១៩ឆ្នាំក្រោយអ្នកនាង McCaughey បានសម្រេចមហិច្ឆិតាខ្លួន មួយបានសម្រេច ដោយអាចចិញ្ចឹមកូន ទាំង៧ នាក់ កើតក្នុងពេលតែ១ ឲ្យសិក្សាដល់ថ្នាក់សាកលវិទ្យាល័យ។
នៅឆ្នាំ១៩៩៧ ជីវិតគ្រួសារ McCaughey ដែលមកពីសហរដ្ឋអាម៉េរិក បានធ្វើការផ្លាស់ប្តូរ ជាមួយអព្ភូតហេតុ បំណងប្រាថ្នា ចង់បង្កើតកូនទី២ តែជាសំណាងមួយ សម្រាប់ការផ្តល់កំណើតកូនទី២ នេះ គឺនាង បានពរពោះ ក្មេង ៧នាក់ ក្នុងពេលតែ១ ។
ជាលទ្ធផល គ្រួសារ McCaughey បានសម្រេចនូវបំណង ដោយសម្រាលកូនទាំង ៧នាក់នោះ បានសម្រេច ដោយមានក្មេងប្រុស ៤ និង ស្រីចំនួន ៣ ដែលជាការផ្តល់កំណើតលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ក្មេងទាំង ៧នាក់នោះ តូចបំផុត ពេលសម្រាល ដោយមានទម្ងន់ ១,១៣ គីឡូក្រាម ទៅ ១,៥ គីក្រាម ហើយទាំងគ្រូពេទ្យ និងឪពុកម្តាយពួកគេបានខិតខំប្រឹងប្រែង រក្សាធ្វើយ៉ាងណា ឲ្យពួកគេឆាប់ធំធាត់។
បើទោះបីជាមានការយល់ឃើញថា លំបាក ប៉ុន្តែគ្រួសារ McCaughey បានទទួលចំណែកសប្បុរសធម៌ ជាច្រើន ជួយជ្រោមជ្រែង រហូត ដល់មានផ្ទះធំមួយ ដើម្បីជាម្លប់ដល់កូនៗ និងមានថវិកាជាច្រើន ដើម្បីចិញ្ចឹមកូន ទាំង ៨ នាក់នោះ ។
កុមារទាំង ៧នាក់នោះ មានឈ្មោះ Kenny, Kelsey, Natalie, Brandon, Alexis, Nathan និង Joel ហើយត្រូវបានគេប្រសិទ្ធនាម នៅលើបណ្តាញសង្គមថា «ក្មេងទាំង៧ ដែលមកពីឋានសួគ៌»។
រយៈពេល ១៩ឆ្នាំមកនេះ កូនៗ របស់ គ្រួសារ McCaughey បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Carlisle High School កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៦ ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យភ្លាម Kelsey, Nathan, Natalie និង Joel បានសិក្សានៅសាកលវិទ្យាល័យ Hannibal-LaGrange University ក្នុងក្រុង Hannibal, Missouri ។ ក្នុងនោះ Kelsey សិក្សាមុខវិជ្ជាតន្ត្រី ហើយ Nathan និង Joel សិក្សាវិជ្ជាសាស្ត្រកុំព្យូទ័រ ។ ដំណឹងល្អមួយទៀត បងប្អូនពួកគេចំនួន ៤នាក់ផ្សេងទៀត ដែលកើតចេញពីផ្ទៃតែមួយ ទទួលបានអាហាររូបករណ៍ នៅសាកលវិទ្យាល័យមួយនេះ៕
មតិយោបល់