ចិនៈ អាជ្ញាធរព្រលានយន្តហោះ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អ្នកដំណើរហោចណាស់ ១០.០០០ នាក់ ត្រូវបានជាប់គាំងនៅព្រលានយន្តហោះអន្តរជាតិ ដោយសារតែអាកាសធាតុចុះអ័ព្ទក្រាស់ពេក នៅខេត្តស៊ីឈួន ភាគនិរតីប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងអំឡុងពេលនេះ ជើងហោះហើរ ១៣០ ត្រូវបានពន្យារពេល និង ១២ ផ្សេងទៀត ត្រូវបានលុបចោល ខណៈដែគេរំពឹងទុកថា ព្រលានយន្តហោះទាំងនេះ នឹងបើកជើងហោះហើឡើងវិញ នៅចន្លោះម៉ោង១២យប់ ដើម្បីធានាឲ្យអ្នកដំណើរហោះហើរ ទៅកាន់គោលដៅរបស់ពួកគេ ដោយសុវត្ថិភាព និងដើម្បីជៀសវាងកុំឲ្យមានផលប៉ះពាល់ដល់ការហោះហើរនៅថ្ងៃសុក្រ៕
មតិយោបល់