ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Duterte គំរាមចាកចេញពីយូអិន បន្ទាប់ពីរិះគន់ខ្លាំងៗ រឿងសង្គ្រាមគ្រឿងញៀន

ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានតិះដៀលខ្លាំងៗ ប្រឆាំង​និងអង្គការសហប្រជាជាតិ (យូអិន) នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីយូអិនបានអំពាវនាវឱ្យបញ្ចប់​រលក​នៃការ​បាញ់សម្លាប់រង្គាល ដោយសារការបង្រ្កាបរឿងសង្រ្គាមថ្នាំញៀនទ្រង់ទ្រាយធំរបស់គាត់ ដោយនិយាយ​ថា គាត់អាចចាកចេញពីអង្គការនេះ និងអញ្ជើញចិននិងអ្នកផ្សេងទៀត ដើម្បីបង្កើតអង្គការថ្មីមួយ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អ្នកជំនាញសិទ្ធិមនុស្សយូអិនចំនួនពីររូប កាលពីសប្តាហ៍មុន បានជំរុញឱ្យរដ្ឋាភិបាល​ក្រុងម៉ានីល ដើម្បីបញ្ឈប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ដែលបានកើនឡើងចាប់តាំងពីលោក Duterte បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតី ដោយលោកបានសន្យាថា នឹងលុបចំបាត់គ្រឿងញៀន​ឲ្យអស់ពី​ប្រទេសនេះ។ ហើយអ្នកជួញដូរគ្រឿងញៀនដែលគេសង្ស័យថា ប្រហែល ៩០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីលោកបានឡើងកាន់អំណាច បន្ទាប់ពីការឈ្នះការបោះឆ្នោត កាលពីថ្ងៃទី ៩ ខែឧសភា។

លោកបានបញ្ជាក់ថា «ខ្ញុំនឹងបង្ហាញដល់ពិភពលោកថា អ្នកគឺជាអ្នកជំនាញខាងឆោតល្ងង់ខ្លាំង​ណាស់ ខ្ញុំមិនចង់ប្រមាថអ្នកទេ ប៉ុន្តែប្រហែលជាយើងនឹងគ្រាន់សម្រេចចិត្ត ដើម្បីចាកចេញពីអង្គការ​សហប្រជាជាតិ»។

លោកប្រធានាធិបតីបានបន្ថែមទៀតថា ការរិះគន់របស់អង្គការសហប្រជាជាតិ គឺមិនបានធ្វើឱ្យគ្រប់គ្រាន់ ដើម្បីដោះស្រាយភាពអត់ឃ្លាននិងអំពើភេរវកម្មបានទេ ចំពោះប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ហើយបានអនុញ្ញាត​ឱ្យប្រទេសមហាអំណាចទម្លាក់គ្រាប់បែក ដែលបានសម្លាប់ជនស៊ីវិលស្លូតត្រង់រាប់រយនាក់ លោកបាន​និយាយ​ថា លោកនឹងអញ្ជើញប្រទេសចិននិងប្រទេសនៅអាហ្វ្រិក ដើម្បីបង្កើតជាអង្គការពិភពលោក​មួយ​ទៀត៕

Duterte UN Philippines

មតិយោបល់