កណ្តាលៈ អធិការដ្ឋាននគរបាល ស្រុកពញាឮ សូមប្រកាសស្វែងរក អាណាព្យាបាល សាច់ញាតិ របស់ក្មេងប្រុសដូចដែលមានភិនភាគ ក្នុងរូបភាពខាងក្រោម (អាការះពេលនេះ គាត់មិននិយាយតែម្តង មិនដឹងថា(គ) ឬយ៉ាងណាឡើយ) នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២០ នេះ ក្មេងប្រុសរូបនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដើរដេកដួល អនាថា និងមានរបួស រលាត់ លើដងខ្លួនផងដែរ មិនថាវង្វេងមកពីប្រភពណាទេ បានមកដល់ស្រុកពញាឮ ដោយឃើញ សភាព និងអាការៈ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន បាននាំយកមក ពេទ្យបង្អែកស្រុកពញាឮ ដើម្បីសង្គ្រោះ និងព្យាបាលបឋម។ ឥឡូវនេះផងដែរក្មេងប្រុសរូបនេះ កំពង់អោយសំរាកព្យាបាល នៅពេទ្យបង្អែកស្រុកពញាឮ ខេត្តកណ្តាល ជាប់ផ្លូវចូលភ្នំព្រះរាជទ្រព្យ។
សេចក្តីដូចបានជូនដំណឹងខាងលើ ប្រសិនបើអាណាព្យាបាល សាច់ញាតិ បានទទួលដំណឹងនេះ ឬ បងប្អូន ដែលស្គាល់ក្មេងប្រុសរូបនេះ សូមមេត្តា ជួយផ្តល់ដំណឹង ដល់ក្រុមគ្រួសារគាត់ផង ឬ ទំនាក់ទំនងមក លេខទូរស័ព្ទស្រុកពញាឮ 0977780059 ៕
មតិយោបល់