ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតនៅក្នុងប្រឡាយទឹកបឹងត្របែក សង្ស័យជាជនបរទេស

ភ្នំពេញ: នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតក្នុងប្រឡាយទឹកបឹងត្របែក សង្ស័យជាជនបរទេស បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតនៅក្នុងទឹកប្រឡាយបឹងត្របែក បង្កឲ្យមានការភ្ញាក់ ផ្អើលកើតឡើងដល់កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានុចុះទៅពិនិត្យមើល ។ ករណីនេះ អ្នកឃើញហេតុការណ៍មានការ សង្ស័យជាជនបរទេសម្នាក់ ដែលបានលោតទឹកកាលពីយប់ មុនពេលប្រទះឃើញសាកសពអណ្តែតនាពេលនេះ ។

សពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេស ធ្វើការស្រង់យកមកដាក់នៅលើគោក ដើម្បីធ្វើកោសល្យវិច្ច័យ ថាជនរង គ្រោះស្លាប់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ ។ តាមប្រជាពលរដ្ឋនៅក្បែរនោះ បាននិយាយថា ជនរងគ្រោះជាជនជាតិចិន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ។ ករណីខាងលើ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ព្រោះមិនទាន់មានប្រភពពីកម្លាំងសមត្ថកិច្ច ជំនាញបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ ៕

មតិយោបល់