ព័ត៌មានជាតិ

កំពង់ចាម! ថ្ងៃទី១៧ គ្មានអគ្គិសនីប្រើប្រាស់

កំពង់ចាម: យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកំពង់ចាម បានឲ្យដឹងថា​ អគ្គិសនីកំពង់ចាម នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ភ្លើងមួយចំនួន នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៩ព្រឹក ដល់វេលាម៉ោង១១ ព្រឹក ស្ថិតក្នុងភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ឃុំចុងជាច ឃុំទឹកជ្រៅ ឃុំគោកស្រុក និងឃុំនាតទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំុំ

មូលហេតុ គឺដើម្បីភ្ជាប់ភ្លើងឲ្យសេវាករ ភិន ថៃ ចំនួន៣ប៉ុស្តិ៍ ស្ថិតនៅភូមិពង្រ ២ប៉ុស្តិ៍ និងភូមិចំបក់ចំនួន១ប៉ុស្តិ៍ ឃុំនាតទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានអគ្គិសនីប្រើប្រាស់វិញទៅតាមការជាក់ស្តែង នៅពេលបញ្ចប់ការងារ ៕

មតិយោបល់