តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ក្រសួងមហាផ្ទៃប្រទេសតួកគី បានប្រកាសព្យួរការងារបុគ្គលិកកងរាជអាវុធហត្ថចំនួន ១.២១៨ នាក់ ក្រោយសង្ស័យថា ពួកគេបានរួមផ្សំគំនិត ជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ ខែកក្កដា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទីភ្នាក់ងារ NTV បានឲ្យដឹងថា បុគ្គលិកដែលត្រូវព្យួរការងារទាំងនោះ រួមមានមន្ត្រី ៤១៩ នាក់ និង ៦០១ ពលបាលត្រី។
រដ្ឋាភិបាលតួកគី បានចោទប្រកាន់លោក Fethullah Gulen ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយរដ្ឋប្រហារបរាជ័យមួយនេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤១ នាក់ និងជាង ២.០០០ នាក់ទៀតរងរបួស៕
មតិយោបល់