ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: មនុស្សស្លាប់កើនឡើងដល់ ២៥០នាក់ ដោយហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់

អ៊ីរ៉ាក់: ចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យ នៅរដ្ឋធានីអ៊ីរ៉ាក់ ទីក្រុងបាដាដ បានកើនឡើងដល់ ២៥០នាក់ហើយ រដ្ឋាភិបាលអ៊ីរ៉ាក់បានអះអាងថា ការវាយប្រហារស្លាប់ច្រើនបំផុតចាប់តាំងពីមានដូចឆ្នាំ២០០៣។ នេះបើយោងតាមការចេញ ផ្សាយដោយ BBC នៅថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។

ឡានដឹកទំនិញផ្ទុកដោយគ្រាប់បែកត្រូវបានបំផ្ទុះនៅក្នុងស្រុក Karrada ខណៈដែលមនុស្សម្នាកំពុងដើរផ្សារនៅថ្ងៃឈប់សម្រាកដើម្បីទិញឥវ៉ាន់ ប្រារព្ធពិធីបញ្ចប់នៃបុណ្យរ៉ាម៉ាដាននេះ។ ហើយក្រុមរដ្ឋអ៊ិស្លាម (IS) បានអះអាងទទួលស្គាល់ថា ខ្លួនជាអ្នកវាយប្រហារអត្តឃាតនេះ។

បើតាមការប៉ាន់ប្រមាណជាមុនសម្រាប់ការវាយប្រហារនេះ អ្នកស្លាប់មានចំនួន ១៦៥នាក់។ អ៊ីរ៉ាក់កំពុងតែកាន់ទុក្ខជាផ្លូវការ បន្ទាប់ពីមានការបំផ្ទុះ គ្រាប់បែកនេះ។ ដោយឡែក កាលពីថ្ងៃទី០៥ កក្កដាម្សិលមិញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីរ៉ាក់ លោក Mohammed Salem Al-Ghabban បានលាលែងពីតំណែងហើយ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សជាច្រើននាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦: ការបំផ្ទុះគ្រាប់បែកនៅបាកដាដ ក្រុមរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្ស ២៥០នាក់, កាលពីខែសីហា ឆ្នាំ២០១៤: IS បានសម្លាប់មនុស្សរាប់រយនាក់ ទៅលើបុរសនិងក្មេងប្រុស ជនជាតិភាគតិចយ៉ាហ្ស៊ីឌី នៅខេត្ត Nineveh ភាគខាងជើងនិងភាគខាងលិចទីក្រុងបាដាដ, កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤: កងទ័ពយោធារហូតដល់ទៅ ១.៧០០នាក់ ត្រូវបានសម្លាប់ដោយក្រុម IS ដែលស្ថិតនៅអតីតមូលដ្ឋានសហរដ្ឋអាមេរិក ហើយឧបទ្ទវហេតុគេស្គាល់ថាជាការសម្លាប់រង្គាលមួយបោះជំរុំ Speicher។

ដោយឡែក កាលពីថ្ងៃទី១៩ សីហា ២០០៩: ការបំផ្ទុះរថយន្តពីរនៅជិតតំបន់បៃតងក្នុងទីក្រុងបាដាដ សម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៥នាក់, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៧: ការបំផ្ទុះគ្រាប់បែកអត្តឃាតដែលផ្ដោតសំខាន់ទៅសហគមន៍យ៉ាហ្ស៊ីឌីនៅអ៊ីរ៉ាក់ សម្លាប់មនុស្សជាង ៥០០នាក់ និងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៦: មនុស្សជាង ២០០នាក់ត្រូវបានសំលាប់ខណៈគ្រាប់បែកក្នុងរថយន្តចំនួនប្រាំមួយបំផ្ទុះនៅក្នុងសង្កាត់ Sadr នៃទីក្រុងបាដាដ៕

_90301173_mediaitem90301172 _90301403_mediaitem90301402 _90301437_mediaitem90301436 _90301477_033906086-1

មតិយោបល់