ព័ត៌មានអន្តរជាតិ

មនុស្ស៤នាក់ត្រូវគេសង្ស័យថា ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ: អាវុធហត្ថខណ្ឌមានជ័យសហការជាមួយប្រជាការពារ ចុះបង្ក្រាបជនសង្ស័យចែកចាយគ្រឿងញៀន៤នាក់នៅផ្ទះជួលផ្លូវលំ ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៦ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទី១មានឈ្មោះ រ៉ាន់ រ៉ា អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ប៉ែន មុន្នីរ័ត្ន ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ទី៣ឈ្មោះ ហុន ឡេន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៤ឈ្មោះ សំ រាន់ថន អាយុ៣៤ឆ្នាំ។

សមត្ថកិចដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនក្រាមពណ៌សថ្លា២កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្មជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-05-18_15-09-03 photo_2016-05-18_15-09-02 photo_2016-05-18_15-09-01 photo_2016-05-18_15-08-59 photo_2016-05-18_15-09-00

 

មតិយោបល់