ព័ត៌មានអន្តរជាតិ

មនុស្ស១២៥លាននាក់ ត្រូវការជំនួយមនុស្សជាចាំបាច់បំផុត

អាមេរិក: អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jan Eliasson បានមានប្រសាសន៍ថា មានមនុស្ស ១២៥លាននាក់ គឺកំពុងតែត្រូវការជំនួយមនុស្សធម៌ជាចាំបាច់បំផុត ស្របពេលដែលសង្គ្រាមស៊ីវិលបានកើនឡើងចំនួនបីដង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

លោកបានបន្តថា ៨០ភាគរយនៃតម្រូវការមនុស្សធម៍នាពេលថ្មីៗនេះ ដែលបានជំរុញឲ្យជម្លោះហិង្សា និងការប្រែប្រួលអាកាសធាតុ, គ្រោះរាំងស្ងួត និងបាតុភូតធម្មជាតិ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងន័យនេះ លោកបាននិយាយថា អង្គការសហប្រជាជាតិគួរតែដាក់វិធានការ ការការពារនៃការគំរាមកំហែងសន្តិសុខ ក្នុងការស្វែងរកទស្សនៈរួមគ្នា ជាបេសកកម្មកណ្តាលរបស់ខ្លួន ដើម្បីឈានទៅរកដំណោះស្រាយជម្លោះនយោបាយរយៈពេលវែង។

នៅលើរបៀបវារៈកំណែទម្រង់ប្រព័ន្ធរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានថ្លែងថា អង្គការសហប្រជាជាតិ ត្រូវបានដាក់នៅក្នុងវិធានការដ៏តឹងរឹងបំផុត ដើម្បីជំរះកន្លែងកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានទាំងអស់នោះ ដើម្បីស្តារជំនឿទុកចិត្តក្នុងការរក្សាសន្តិភាព។

ការជជែកពិភាក្សាគ្នានោះ បានប្រារព្ធធ្វើឡើងនៅខែឧសភា ថ្ងៃទី១០ ដល់ថ្ងៃទី១១ នេះគឺដើម្បីបង្ហាញពីការគំរាមកំហែង និងចូលរួមក្នុងយុទ្ធសាស្រ្ត ក្នុងការឆ្លុះបញ្ចាំងលើបញ្ហាប្រឈមនានាដល់សន្តិភាព និងសន្តិសុខអន្តរជាតិ នាពេលបច្ចុប្បន្ន៕

Jan Eliasson

មតិយោបល់