បាត់ដំបង: ក្មេងទំនើង មានប្រុសមានស្រីជាច្រើននាក់ បានណាត់គ្នាវ៉ៃ ដោះស្រាយបញ្ហា នៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៦និង៣០នាទី។
ភ្នាក់ងារ Post News រាយការណ៍មកថា ជាសំណាងល្អសមត្ថកិច្ចមកទាន់ បង្ក្រាបបានបានទាំងស្រុង និងនាំយកមកសាកសួរនៅព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ប្រជាពលរដ្ឋម្នាក់នៅទីនោះ គ្រវីក្បាលនិយាយថា មិនដឹងថាកូនអស់លោកខាងណាទេ សុទ្ធតែក្មេងៗ នេះហើយប្រាប់ឪពុក ម្តាយថាមករៀន ទីបំផុតមករៀនក្បាច់គុណ វ៉ៃគ្នាសោះ។ ហើយលោកសូមឲ្យសិស្សទាំងឡាយ កុំដើរផ្លូវខុសឲ្យសោះ ព្រោះយុវជនជាទំពាំងស្នងឫស្សី៕
មតិយោបល់