មុនពេលសោយទីវង្គត់ព្រះបរមសព ព្រះបាទសម្ដេច ព្រះករុណា ភូមិបុល អាឌុលយ៉ាដេត បានបន្សល់ទុកនូវបណ្ដាំព្រះរាជសារចុងក្រោយ ដល់ប្រជាពលរដ្ឋថៃ ទូទាំងប្រទេស ដែលគោរពស្រលាញ់ទ្រង់ និង កំពុងសោកសៅក្នុងដួងចិត្តផងដែរ ។
បណ្ដាំព្រះរាជសារចុងក្រោយ ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាឌេត មានខ្លឹមសារទាំងស្រុងក្នុងព្រះរាជសារចុងក្រោយ មានអត្ថន័យដូចតទៅ៖
កូនពុក នៅលើផែនដីនេះ គ្រប់របស់ទាំងឡាយមានគូររបស់វារហូត មានពន្លឺ និង មានងងឹត មានល្អ និងមានអាក្រក់ ប្រសិនបើឲ្យរើស នូវអ្វីដែលចូលចិត្តហើយ នោះគ្រប់គ្នានឹងប្រាថ្នាតែរបស់ដែលមានរស្មីភាព ប្រាថ្នាតែរបស់ល្អគ្រប់ៗគ្នា តែសេចក្ដីប្រាថ្នាទាំងនោះ នឹងមិនសម្រេចដូចប្រាថ្នាក៏ថាបាន នោះត្រូវមានវិធីដើម្បីសម្រេចសេចក្ដីប្រាថ្នាទាំង រស្មីភាព និង ភាពល្អ ហើយផ្លូវដែលទៅដល់ភាពល្អ នោះគឺ ស្រឡាញ់អ្នកដទៃ ព្រោះភាពស្រឡាញ់អ្នកដទៃ អាចកែបញ្ហា បានគ្រប់បញ្ហា ប្រសិនបើឲ្យលោកនេះ មានសេចក្តីសុខ និងកើតសន្តិភាព មានស្រឡាញ់សេចក្តីស្រឡាញ់អ្នកដទៃ នោះនឹងកើតមានឡើង។
ពុកសូមឲ្យកូនដឹងថា ៖
ទី១ សូមឲ្យកូនសម្លឹងអ្នកដទៃ ថាជាមិត្តភក្តិបង្កើត មិត្តចាស់ មិត្តរួមស្លាប់ទុក ជាមួយគ្នា ទាំងអស់នេះ ទាំងគ្រប់យ៉ាង មិនថាអតីតកាល បច្ចុប្បន្ន និងអនាគតកាល ។
ទី២ សម្លឹងមើលពិភពលោក ក្នុងអំពើល្អ ហើយនិង ធ្វើឲ្យល្អកាន់តែប្រសើរឡើង គួរតែសម្លឹងមើលពិភពលោក ចេញពីភាពពិត វាជាផ្លូវ កែបញ្ហា យ៉ាងត្រឹមត្រូវ និងសមរម្យ ។
ទី៣. មានភាពសន្តោស គឺធ្វើឲ្យ មានភាពប្រសើរឡើងក្នុងចិត្ត ជាមូលដ្ឋាន ផ្លូវអារម្មណ៍ សមនឹងចិត្ត តាមអ្វីដែលត្រូវបាន គឺបានគ្រប់យ៉ាង នោះនឹងបាន ដោយមិនចាំបាច់ ឆក់ប្លន់ រឹបអូស សូមឲ្យ គំនិត មានតែការគិតល្អ មិនមានអ្វី បណ្តាលឲ្យ តូចចិត្ត
-មិនមានអ្វីពឹងអាង នឹងធ្វើឲ្យមាន ភាពក្តៅក្រហាយនៅពេលក្រោយ
- សមល្មម នឹងអាចធ្វើការងារបាន ដោយសមរម្យ នឹងពូកែ
- តំរង់អាជីព ឬជំនាញ បានយ៉ាងសមរម្យ តាមមូលដ្ឋាន របស់ខ្លួនឯង
ទី៤. ដូចការរៀបរាប់ខាងលើ គឺឲ្យសម្លឹងឃើញ ទោសគ្រោតគ្រៀត នឹងសម្លឹងឃើញគុណប្រយោជន៍ នឹងអ្វីដែលកើតឡើងដោយការប្រាថ្នា និងការភាវនា ថា នឹងមានលាភយសសក្តិ សុខទុក្ខ ប្រាកដគ្មានពាក្យនិន្ទា ហើយអ្វីៗទាំងអស់នេះ គឺជាច្បាប់ធម្មជាតិ ។កុំឈ្លក់វង្វេង នឹងឱកាស ហើយកុំនឹកថា វានឹងអាចកើតឡើង៕
ប្រភព៖ tvpoolonline
ប្រែសម្រួលៈ អេបិល
មតិយោបល់