ប្រេស៊ីលៈ រដ្ឋាភិបាលប្រទេសប្រេស៊ីល កំពុងបញ្ជូនយោធា រួមទាំងប៉ូលិសបន្ថែម ទៅកាន់ទីប្រជុំជន Pacaraima ដែលជាកន្លែងបោះជំរុំជនអន្តោប្រវេសន៍វេណេហ្ស៊ុយអេឡា បន្ទាប់ពីទីតាំងនោះ ត្រូវបានវាយប្រហារ និងដុតបំផ្លាញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
ប្រធានាធិបតីលោក Michel Temer បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃអាទិត្យ ចំពេលមានភាពតានតឹង នៅក្នុងតំបន់បានកើនឡើង ស្ដីពីចំនួនជនអន្តោប្រវេសន៍ ដែលបានភៀសខ្លួន ដោយសារវិបត្តិនៅវ៉េណេស៊ុយអេឡា។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ក៏បានស្នើសុំឲ្យប្រទេសជិតខាងខ្លួន ធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។
កាលពីថ្ងៃសៅរ៍ ពលរដ្ឋវ៉េណេស៊ុយអេឡារាប់រយនាក់ ត្រូវបានរារាំងមិនចូលមកកាន់ប្រទេអេក្វាឌ័រ ដោយសារច្បាប់ថ្មីរបស់ប្រទេសនេះ បានតម្រូវឱ្យពលរដ្ឋទាំងនោះ ឆ្លងកាត់ពីប្រទេសកូឡុំប៊ីមកក្នុងប្រទេសខ្លួន ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ ជាជាងអត្តសញ្ញាណប័ណ្ណ៕
មតិយោបល់