ភ្នំពេញៈ បើយោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់នៅក្នុងទីតាំងលក់ទ្វាដែកមួយកន្លែងដែលមានយីហោ ពិសី តូបB21-B22 ស្ថិតនៅចំណុចខាងកើតផ្សារតូចផ្លាហ្សា ដែលមានទីតាំងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្ស័យថាជាករណីឃាតកម្ម ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ ពីន គា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកស្នួល ខេត្តក្រចេះ ដោយមានបងប្រុសបង្កើតឈ្មោះ ពីន ទិត្យ អាយុ២៣ឆ្នាំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ទីតាំងខាងលើបានមកចាក់សោរទ្វាបើកតូប ខណៈនោះស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះស្លាប់នៅក្នុងទីតាំងខាងលើបាត់ទៅហើយ ទើបប្រញាប់ចេញទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ប៉ុន្តែបើតាមការសន្និដ្ឋានជាជំហានដំបូង ជនរងគ្រោះអាចនឹងស្លាប់ដោយសារតែឆក់ខ្សែរភ្លើង តែចំពោះការស្លាប់របស់ជនរងគ្រោះពិតប្រាកដយ៉ាងណានោះនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕
https://youtu.be/WlDUZ9a3ipM
មតិយោបល់