អាមេរិក: ភ្លើងឆេះព្រៃនៅជិតទីក្រុង Los Angeles នៅក្នុងតំបន់ Calabasas បានបង្ខំឲ្យមនុស្ស ៥០០០នាក់ ចេញពីផ្ទះរបស់ពួកគេចុងសប្តាហ៍នេះ ក្នុងនោះក៏មានផ្ទះរបស់តារាល្បីជាច្រើននាក់ រួមទាំងសមាជិកគ្រួសារកញ្ញា Kardashian ដែលតារាម៉ូដែលដ៏ល្បីល្បាញមួយរូបផងដែរ ប្រចាំនៅសហរដ្ឋអាមេរិក។
ភ្លើងឆេះព្រៃនេះបានបង្កឡើងនៅរសៀលថ្ងៃសៅរ៍ បានធ្វើប៉ះពាល់ផ្ទៃដីចំនួន ៥០០ហិចតា ហើយក្រុមពន្លត់អគ្គិភ័យបាននិយាយនៅថ្ងៃអាទិត្យថា នៅសល់ផ្ទៃដីភ្លើងឆេះព្រៃ ៣០ភាគរយទៀត កំពុងស្ថិតក្រោមការគ្រប់គ្រងបាញ់ពន្លត់។
ផ្ទះចំនួន២ខ្នង និងអគារពាណិជ្ជកម្មមួយកន្លែង ត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទិចគ្មានសល់ផងដែរ។ ហើយមិនមានរបាយការណ៍ច្បាស់លាស់ណាមួយថាតើមានជនស៊ីវិលប៉ុន្មាននាក់ដែលបានរងរបួស។ អ្នកពន្លត់អគ្គីភ័យពីរនាក់បានរងរបួសស្រាល ហើយក្នុងចំណោមពួកគេម្នាក់ក៏ធ្លាប់មានបញ្ហាបេះដូងរើឡើងវិញជាលើកទីបីផងដែរ៕
មតិយោបល់