ភ្នំពេញ: មានកម្មករកម្មការិនី មួយក្រុមទៀត ជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នា នៅមុខរង្វង់មួលសម្តេចសង្ឃរាជ ជួន ណាត ក្បែរវិមានរដ្ឋសភាជាតិ ខណៈមានកម្មករកម្មការិនី ប្រមាណជាង ៥០០នាក់ ជួបជុំគ្នា ពហុកីឡាដ្ឋានជាតិអូឡាំពិក នាព្រឹកនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ ដែលជាថ្ងៃទិវាពលកម្មអន្តរជាតិ។
គួររំឭកដែលថា សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ មេសា សម្រេចមិនអាចអនុញ្ញាតឲ្យមានការដង្ហែដាក់ញាត្តិតាម ស្ថាប័នរបស់រដ្ឋាភិបាល គឺឲ្យមានតែការជួបជុំនៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក និងទីលានប្រជាធិបតេយ្យ តែប៉ុណ្ណោះ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានប្រាប់តាមទូរស័ព្ទថា ការជួបជុំគ្រប់គ្រាន់សំរាប់ថ្ងៃទិវាពលកម្មអន្តរជាតិ ព្រោះការដង្ហែនឹងប៉ះពាល់ដល់ការកកស្ទះចរាចរណ៏ និងសន្តិសុខសង្គម៕
មតិយោបល់