តង់ហ្សានី: រដ្ឋាភិបាលប្រទេសតង់ហ្សានី បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលត្រូវបានរក្សាទុកលុយប្រមាណ ៨លានដុល្លារអាមេរិក នៅក្នុងរយៈពេលពីរខែ បន្ទាប់ពីមានការបង្រ្កាបទៅលើមន្ត្រីរាជការស៊ីវិលខ្មោច (មានតែឈ្មោះគ្មានមនុស្សមកធ្វើការ)។
លោកស្រី Angela Kairuki រដ្ឋមន្រ្តីក្រសួងការបរទេសនៅការិយាល័យប្រធានាធិបតី ទទួលបន្ទុកការងារខុសត្រូវចំពោះអភិបាលកិច្ចល្អ និងការគ្រប់គ្រងសេវាសាធារណៈ បានឱ្យដឹងថា លុយដែលបានចាយទៅឱ្យបុគ្គលិកខ្មោចមានចំនួនជាង ៨ពាន់នាក់ ដែលជាប្រាក់ខែនិងប្រាក់សម្រាប់ខែមីនា និងខែមេសា។
លោកស្រី Kairuki បានប្រាប់អ្នកនយោបាយនៅក្នុងរដ្ឋសភាជាតិ នៅក្នុងរដ្ឋធានី Dodoma ភាគខាងកើតរបស់ប្រទេសអាហ្វ្រិក ថា បុគ្គលិកជាង ៨ពាន់នាក់ សុទ្ធតែជាបុគ្គលិកខ្មោច ដែលបានលាតត្រដាងក្នុងរយៈពេលពីរខែ បន្ទាប់ពីមានការលាតត្រដាងជាសាធារណៈ ដោយផ្ទាល់តាមរយៈលោក John Magufuli ប្រធានាធិបតីប្រទេសតង់ហ្សានី។
លោកស្រីបាននិយាយបន្តថា យ៉ាងហោចណាស់មានបុគ្គលិក ១.៦១៤នាក់ គឺជាបុគ្គលិកខ្មោច ដែលបានលាតត្រដាងឲ្យឃើញថានៅក្នុងជួររដ្ឋាភិបាលកណ្តាល និង៦.៦២២នាក់ បានបង្ហាញឲ្យថាគឺនៅក្នុងអាជ្ញាធររដ្ឋាភិបាលថ្នាក់តំបន់។ ដូច្នេះយើងកំពុងបន្តជាមួយនឹងការស្ទង់មតិមួយ ដើម្បីបង្ហាញបុគ្គលិកខ្មោចបន្ថែមទៀត។ នៅដើមខែនេះ លោកប្រធានាធិបតី Magufuli និយាយថា បុគ្គលិកជាង ៥ពាន់នាក់ គឺជាបុគ្គលិកខ្មោច ដែលត្រូវបានគេរកឃើញនៅក្នុងការបង្រ្កាបនៅទូទាំងប្រទេសបន្តទៀត។
សូមបញ្ជាក់ថា បុគ្គលិកខ្មោចជាង ៤ពាន់នាក់ ត្រូវបានកំណត់នៅក្នុងអាជ្ញាធររដ្ឋាភិបាលថ្នាក់តំបន់ ខណៈដែលបុគ្គលិកជាង ១ពាន់នាក់ ត្រូវបានគេរកឃើញនៅក្នុងរដ្ឋាភិបាលកណ្តាល។ នេះបើយោងតាមប្រធានាធិបតី Magufuli រដ្ឋាភិបាល ប្រាក់ខែដែលចំណាយមានចំនួន ២៩១ លានដុល្លារអាមេរិក ជារៀងរាល់ខែ ទៅលើការបើកប្រាក់ខែសម្រាប់មន្ត្រីរាជការ និងប្រមាណជា ២៧លានដុល្លារអាមេរិក ត្រូវបានបង់ទៅឱ្យបុគ្គលិកខ្មោច៕
មតិយោបល់