ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកត្បូងឃ្មុំ ធ្វើការចាប់ឃាត់ខ្លួនពីបទ រក្សាទុក និងជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន១៥កញ្ចប់។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិវាលវង់ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ចន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងភូមិតាប៉ាវ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន១៥ កញ្ចប់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនកាន់ ការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកត្បូងឃ្មុំ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់