ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

Samsung ថ្លែងការសុំទោសចំពោះការផ្ទុះ Note 7 នៅលើទំព័រទស្សនាវដ្តី៣

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញការយកចិត្តទុកដាក់ ទៅលើបញ្ហាទូរសព្ទម៉ាក Samsung Note 7 ក្រុមហ៊ុន Samsung បានទិញដាច់ពេញមួយទំព័រ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងកាសែតទាំង៣ប្រភព កាលពីថ្ងៃអង្គារ ដើម្បីថ្លែងនូវការសុំទោស។

104009325-gettyimages-541820918-530x298

ការផ្សព្វផ្សាយនេះ បានបង្ហាញខ្លួននៅក្នុងកាសែត New York Times, The Wall Street Journal និង Washington Post។ លិខិតនេះ ត្រូវបានសង្កត់ធ្ងន់ទៅកាន់ លោក Gregory Lee ប្រធាន និងនាយកប្រតិបត្តិ Samsung Electronics ប្រចាំអាមេរិកខាងជើង។

ក្នុងការផ្សព្វផ្សាយនោះដែរ លោក Lee និយាយថា ក្រុមហ៊ុននឹងធ្វើរាល់កិច្ចការទាំងឡាយ ដើម្បីជាសំណង និងស្វែងរកមូលហេតុអំពីការផ្ទុះឆេះនោះ។

«គោលការណ៍សំខាន់នៃបេសកកម្មរបស់យើង គឺដើម្បីផ្តល់ជូននូវសុវត្ថិភាព និងគុណភាព កម្រិតល្អបំផុត ពេលនេះយើងបានធ្វើខុសកិច្ចសន្យាបន្តិចហើយ ចំពោះរឿងនេះ យើងមានការសោកស្តាយយ៉ាងពិតប្រាកដ។ យើងនឹងពិនិត្យមើលឡើងវិញ រាល់គ្រប់ទ្រង់ទ្រាយ នៃ Note 7 រួមបញ្ចូលទាំងផ្នែករឹង (Hardware), កម្មវិធី (Software), ផលិតកម្ម និងរចនាសម្ព័ន្ធថ្មទាំងអស់។ យើងនឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័សតាមដែលអាចធ្វើបាន ប៉ុន្តែវាត្រូវការពេលវេលា ដើម្បីទទួលបានចម្លើយដែលត្រឹមត្រូវ»

កាលពីខែតុលា ក្រុមហ៊ុន Samsung បានបំបាត់ចោល Note 7 និងបានស្នើសុំអ្នកប្រើប្រាស់ទាំងអស់ឲ្យត្រឡប់ Note 7 យកមកក្រុមហ៊ុនវិញ ដោយប្តូរជាសំណងជូន។ ក្នុងសំបុត្របានសរសេរទាក់ទងទៅនឹង ម៉ាស៊ីនបោកគក់ Samsung ផងដែរ។

ជាមួយនឹងរឿងកោះហៅសំខាន់ៗ កើតឡើង២ករណី ក្នុងរយ:មួយឆ្នាំ អារម្មណ៍ពិតរបស់ Samsung ត្រូវការព្យាយាមស្រោចស្រង់ទៅលើជំនឿចិត្តរបស់អតិថិជនរបស់ខ្លួនឡើងវិញ៕

note7-ad-100692261-large

មតិយោបល់