តើប្រិយមិត្តធ្លាប់បានឃើញរូបភាពស្អាតៗ ប្លែកៗ នៅពេលបើក Instagram លេងដែរឬទេ? ហើយពេលដែលប្រិយមិត្តចង់បង្ហាញរូបភាពទាំងនោះ ទៅកាន់មិត្តភក្តិផ្សេងៗក្នុងពេលប៉ុន្មានម៉ោងក្រោយ តែរកមិនឃើញសោះ ឬពិបាកចំណាយពេលយូរស្វែងរកម្តងទៀត។
ពេលនេះបណ្តាញសង្គម Instagram បានបន្ថែមមុខងារដែលអនុញាតឲ្យប្រិយមិត្តរក្សាទុករូបភាព ឬវីដេអូណាដែលខ្លួនពេញចិត្ត ចូលក្នុងទំព័រ Profile របស់អ្នក ហើយវាផ្តល់ភាពងាយស្រួលក្នុងការស្វែងរករូបភាពទាំងនោះនៅពេលក្រោយ។
ដើម្បីធ្វើការរក្សារូបភាព ឬវីដេអូទុកបាន សូមធ្វើតាមការណែនាំខាងក្រោម៖
១ – ចូរជ្រើសរើសយករូបភាព ឬវីដេអូណាមួយដែលលោកអ្នកពេញចិត្ត រួចចុចលើប៊ូតុង Bookmark
២ – បន្ទាប់មក សូមចូលទៅកាន់ Profile របស់អ្នក ដូចរូបភាពដែលបានបង្ហាញ
៣ – បន្ទាប់មកទៀត សូមចុចលើប៊ូតុង Bookmark ដែលបង្ហាញនៅក្នុងទំព័រ Profile របស់អ្នក ពេលនេះប្រិយមិត្តអាចមើលឃើញរូបភាពដែលរក្សាទុកបានហើយ។
សម្រាប់ប្រិយមិត្តណាដែលបានដំឡើងកម្មវិធី Instagram ជំនាន់ 10.2 រួចនៅលើប្រព័ន្ធ iOS ឬ Android ពេលនេះអាចប្រើប្រាស់មុខងារថ្មីមួយនេះបានហើយ។
ចំណាំ៖ សូមកុំមានការព្រួយបារម្ភ! ចំពោះការរក្សាទុករូបភាពផ្សេងៗនៅលើ Instagram ព្រោះវាមិនអនុញ្ញាតឲ្យអ្នកដទៃដឹងរឿងនេះឡើយ ក្រៅពីលោកអ្នកដែលជាម្ចាស់គណនី Instagram៕
មតិយោបល់