ព័ត៌មានជាតិ

អាជីវកនៅតែបន្ត យកចិញ្ចើមផ្លូវធ្វើអាជីវកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន!

ភ្នំពេញ: បងប្អូនប្រជាពលរដ្ឋដែលជា អាជីវក នៅតែបន្តយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ខ្វាយពីការប៉ះពាល់សណ្ដាប់ធ្នាប់ កក់ស្ទះចរាចណ៍ដែលបង្កមកពីសកម្មភាពរបស់ពួកគាត់ម្នាក់បន្តិចៗ នោះឡើយ ជាក់ស្ដែងដូចជា រោងកាត់សក់មួយកន្លែងដែលស្ថិតនៅតាមផ្លូវ១៣៨ កែងនិង ផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានផ្លាស់ប្តូរពីរោងតូបឈើកុងផ្លាកេ ទៅជាដែករឹងម៉ាំទៅវិញស្ថិតនៅលើចិញ្ចើមផ្លូវតែម្តង ។

ចំណែក១ទីតាំងផ្សេងទៀតតូបដែកដូរលុយមួយកន្លែងដែលស្ថិតនៅក្រៅរបងផ្ទះនិងលើចិញ្ចើមផ្លូវ២១៨ សង្កាត់ទឹកល្អក់៣ បានបើកដំណើរការយ៉ាងរលូន ក្រោយពីមានការសន្យាពីលោក ច័ន្ទ ហៃ ចៅសង្កាត់ទុកពេលឲ្យរុះរ៉ើដោយខ្លួនឯងតាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ មកទល់នាពេលនេះបានមិនមានវិធានការឡើយ ។

ដោយក្រឡេកឃើញផ្លូវមានអាជីវករបានរំលោភយកចិញ្ចើមផ្លូវនានាធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនហើយបង្កការលំបាកដល់សង្គមដូចជាសណ្តាប់ធ្នាប់ ចរាចរណ៍កកស្ទះសឹងគ្រប់ដងផ្លូវនានា ហើយពីមួយថ្ងៃទៅមួយថ្ងៃកំណើនអាជីវករតាមដងផ្លូវសាធារណ:កើនជាលំដាប់ស្របពេលព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខផង គ្រប់ផ្លូវដូចជា ផ្លូវ១៣៨ កែង ផ្លូវ២៥៩ មានការសង់រោងតូបដែកថ្មី មិនមានការហាមឃាត់ពីអាជ្ញាធរសង្កាត់ទឹកល្អក់១ និង ផ្លូវ១៣២ កែង ផ្លូវ២៥៧ សំយ៉ាបដែកដុះជាង១ឆ្នាំនៅលើចិញ្ចើមផ្លូវដោយគ្មានខ្វះពីភាពអសកម្មមួយចំនួនរបស់ចៅសង្កាត់ផងដែរមិនបានហាមឃាត់នៅតែបណ្តែតបណ្តោយឲ្យមានភាពទាំងអស់នេះកើតឡើង រាល់បញ្ហាទាក់ទងទៅនិងសំណង់សាងសង់ដែលរំលោភយកចិញ្ចើមផ្លូវ។

ទាក់ទងនឹងបញ្ហានេះដែរ លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១បានធ្លាប់ប្រាប់ថា ខាងភាគីសំណង់ធ្វើឯកសារទៅលោកអភិបាលខណ្ឌរួចរាល់អស់ហើយដូចនេះលោកគ្មានសិទ្ធិដោះស្រាយទេ បើខាងថ្នាក់ខណ្ឌគាត់អនុញ្ញាតហើយនោះ ។

ចំពោះលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ប្រាប់អ្នកព័ត៌មានថា លោកមិនដែលអនុញ្ញាតឲ្យមានការសាងសង់រំលោភយកចិញ្ចើមផ្លូវឡើយ ។

ដោយឡែកលោក ប៉ាង លីដា ធ្លាប់ចុះទៅផ្អាកនិងណែនាំដល់ទីតាំងរំលោភយកចិញ្ចើមផ្លូវជាច្រើនលើកច្រើនសារតែមិនមានប្រសិទ្ធភាពសោះឡើយ ពេលលោកចាកចេញបាត់ឬនៅពេលយប់ស្ងាត់ចាប់ផ្តើមបន្តធ្វើទៀត ។

ដូចលោកអភិបាលរងខណ្ឌទួលគោក ចុះរៀបសណ្តាប់ធ្នាប់ទាំងយប់នៅផ្លូវ២៥៧ ស្ថិតនៅសង្កាត់ទឹកល្អក់១ ហើយម្ចាស់ទីតាំងបានចូលរួមបន្ទាប់ពីបានសន្យា និង នាពេលថ្មីៗនេះដូចអាជីវករលក់នៅលើចិញ្ចើមផ្លូវម៉ៅសេងទុង ដែលបានជេរប្រមាថដល់ប្រជាការពារសាលាខណ្ឌទួលគោក កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមកនេះ និងបានសន្យាឈប់លក់ដូរលើចិញ្ចើមផ្លូវដោយស្ម័គ្រចិត្ត ហើយបើមិនអនុវត្តតាមពាក្យសន្យាទេ គឺយល់ព្រមឲ្យខាងអាជ្ញាធរខណ្ឌទួលគោកបញ្ជូនរបាយការណ៍សន្យាខាងលើទៅតុលាការទៀតផង ។

ដោយឡែកសម្រាប់ សំយ៉ាបម្លប់ដើមលាភ សំណង់អតីតហាងស្បែកជើង នៅផ្លូវ២៥៩ គឺម្ចាស់បានរំលោភយកចិញ្ចើមផ្លូវនិងយកផ្លូវធ្វើជាចំណតរថយន្តបាំងផ្លូវមួយចំហៀងជារៀងរាល់ថ្ងៃដូចក្តីបំណង នេះបានបង្ហាញឲ្យឃើញថាតើលោកចៅសង្កាត់ឬលោកអភិបាលខណ្ឌអ្នកណាមានឥទ្ធិពល? ៕

រំលោភចិញ្ចើមផ្លូវ

រំលោភចិញ្ចើមផ្លូវ

រំលោភចិញ្ចើមផ្លូវ

រំលោភចិញ្ចើមផ្លូវ

រំលោភចិញ្ចើមផ្លូវ

រំលោភចិញ្ចើមផ្លូវ

រំលោភចិញ្ចើមផ្លូវ

រំលោភចិញ្ចើមផ្លូវ

មតិយោបល់