ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ត្រីម្នាក់ជួញដូរគ្រឿងញៀន ១កញ្ចាប់ធំ នៅតំបន់ត្រពាំងឈូក សង្កាត់ទឹកថ្លា

ភ្នំពេញ: កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានតាមបង្ក្រាប និងចាប់ខ្លួនស្ត្រីមេជួញដូរគ្រឿងញៀនម្នាក់ នៅចំណុចត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងដកហូតថ្នាំញៀនមួយកញ្ចប់ធំផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យរូបនេះ ចាប់បានដោយកម្លាំងរបស់យើង ដេញតាមពីក្រោយ រហូតដល់ចំណុចត្រពាំងឈូក ក៏ចាប់ខ្លួនតែម្តង។

ក្រោយការឃាត់ខ្លួន កម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យមកសួរនាំបន្តទៀត នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធីទៀត៕

photo_2016-05-01_15-33-10 photo_2016-05-01_15-33-12

មតិយោបល់