ត្បូងឃ្មុំៈ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៤៥២ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ របស់ស្រីលោក ហៃ ណៃហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ។
ដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះដូចខាងក្រោម៖
ឈ្មោះ ថា ណាវិន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ។
ទីកន្លែងកំណើត ភូមិជ្រួយ ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
ជាប់ចោទពីបទៈ លួចលក់អចលនវត្ថុរបស់អ្នកដទៃ ។
ទីលំនៅបច្ចុប្បន្ន ភូមិជ្រួយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៕
មតិយោបល់