ក្រុមហ៊ុន Nikon Corp បានកាត់បន្ថយបុគ្គលិកចំនួន ១០០០ នាក់ ដោយសារការខាតបង់ នៅក្នុងវិស័យផលិតបន្ទះឈីប និងការធ្លាក់ចុះទិន្ន័យលក់កាមេរ៉ា Nikon ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ក្រុមហ៊ុនផលិតកាមេរ៉ាឌីជីថលមួយនេះ មានគម្រោងដាក់លុយ ៤៦០ លានដុល្លារ លើការកែប្រែរចនាសម្ព័ន្ធក្នុងឆ្នាំ២០១៧ចុងខែមិនាខាងមុខ ។ ពេលនេះក្រុមហ៊ុន Nikon Corp បានកាត់បន្ថយទស្សនវិស័យការលក់របស់ខ្លួនចំនួន ២,៤ភាគរយ វិញទៅលើកាមេរ៉ាឌីជីថលម៉ូដែល Coolpix ។
នាយកប្រតិបត្តិក្រុមហ៊ុន Nikon Corp នឹងបំបាត់ប្រាក់រង្វាន់ប្រចាំឆ្នាំរបស់បុគ្គលិក រួមទាំងកាត់បន្ថយថ្លៃឈ្នួលប្រចាំខែ ចាប់ពីខែវិច្ឆិកានេះតទៅ៕
មតិយោបល់