សៀមរាប: ស្ត្រីជនជាតិចិនម្នាក់ រអិលជើង ធ្លាក់ពីលើរៀនហាល នៅបា្រសាទអង្គរវត្ត រងរបួសយ៉ាងតំណំ នៅម៉ោង១០និងនិង៥០នាទី ថ្ងៃទី១ខែឧសភាឆ្នាំ២០១៦ ព្រឹកមិញនេះ។
មន្ត្រីនគរបាលអង្គភាពទេសចរណ៍ ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ស្ត្រីជាភ្ញៀវទេសចរណ៍ ជនជាតិចិន ឈ្មោះ LI PING ភេទស្រី អាយុ៣៩ឆ្នាំ បានរអិលជើងធ្លាក់ នៅរៀនហាលជិត បណ្ណាល័យខាងត្បូង ក្នុងប្រាសាទអង្គរវត្ត ក្រោយកើតហេតុ ត្រូវបានបញ្ជូនតាមរថយន្ត មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ គ្រូពេទ្យបញ្ជាក់ របួសបែកខ្ទង់ច្រមុះ និងថ្លោះស្មាស្តាំ៕
មតិយោបល់