កំពតៈ ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥នេះថា ករណីលិចទូកទេសចរណ៍នៅខេត្តកំពតកាលពីយប់មិញ គិតរហូតមកដល់ពេលនេះ អ្នកស្លាប់បានកើនឡើងចំនួន២នាក់ និងបាត់ខ្លួន២នាក់ ហើយអ្នកដែលបាត់ខ្លួននោះ សមត្ថកិច្ចកំពុងរុករកបន្ត។ ពាក់ព័ន្ធនឹងករណីលិចទូកនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិត។
សូមបញ្ជាក់ផងដែរថា ទូកដឹកអ្នកទេសចរ១គ្រឿងដែលដឹកអ្នកទេសចរចំនួន ៣១នាក់ ទៅមើលថ្ងៃលិច និងអំពិលអំពែកពេលយប់ បានជួបគ្រោះអកុសលលិចនៅព្រែកកំពតចំណុចក្បែរស្ពានឥន្ធនូ កាលពីម៉ោងជិត១០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចឲ្យដឹងទៀតថា មានស្ត្រីចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកអ្នកផ្សេងទៀត ត្រូវបានសមត្ថកិច្ចជួយស្រង់ដោយសុវត្ថិភាពហើយ។
ចំណែកមូលហេតុដែលនាំឲ្យទូក១គ្រឿងនោះលិច ត្រូវបានប្រភពពីអ្នកនៅលើទូកនោះថា មុនពេលលិចគឺទូកបានបុកជាមួយគ្រឹះស្ពានដែលបាក់កប់ក្នុងទឹក៕
https://youtu.be/JIsoVYw1Jcw
មតិយោបល់