ភ្នំពេញ៖ ក្រោយការរិះគន់ជាហូរហែរ រឿងស្លៀកពាក់សិចស៊ី ហើយតារាសម្តែងសិចស៊ីរូបនេះបានតបសម្តី ដោយសរសេរលើហ្វេសប៊ុក ពាក្យ អាចម៌ និងឆ្កែ តបអ្នកលេងហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រ នោះ សាន សុម៉ាលី ត្រូវបាន លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ឲ្យកែខ្លួន។
លោក សុះ ម៉ាច បាន Comments លើសារព័ត៌មានដំណឹង ខណៈដែលស្ថាប័នយើងបានចុះផ្សាយ អត្ថបទ “សាន សុម៉ាលី ក្តៅឆួលរឿងគេរិះគន់ស្លៀកពាក់បង្ហាញដើមទ្រូង ដោយប្រើពាក្យអាចម៌ និងឆ្កែតបអ្នកលេងហ្វេសប៊ុក” ដោយលោកបានសរសេរថា “វាគ្មានអ្វីចំណេញទេដែលឈ្លោះនិងមហាជនជាសាធរណៈនោះគួរតែខំកែប្រែខ្លួនយើងអោយល្អនិងសមរម្យទៅវានឹងមិនមានមតិរិះគន់តទៅទៀតទេ.កាលដែលគេរិះគន់ក៏មិនប្រាកដថាគេស្អប់យើងដែរតែក៏អាចជាការចាប់អារម្មណ៏ទៅវិញក៏ថាបាន រីឯលោកអ្នកដែលរិះគន់និងការឆ្លើយតបរបស់យើងក៏ត្រូវក្នុងន័យស្ថាបនានិងសេចក្តីថ្លៃថ្នូរផងដែរ យើងគួរតែអោយតម្លៃគ្នាទៅវិញទៅមកសូមអោយការរិះគន់តែក្នុងន័យស្ថាបនាជៀសវាងជាការវាយប្រហារ នោះប្រសើរណាស់ ឈប់ឈ្លោះឈប់ស្អប់គ្នាទៅសុទ្ធតែខ្មែរដូចគ្នាទេ ខ្ញុំសូមអង្វរដោយសេចក្តីគោព !!! “ ។
បញ្ជាក់ថា នេះមិនមែនជាលើកទី ១នោះទេ សម្រាប់ សាន សុម៉ាលី ដែលរងការរិះគន់ និងត្រូវបានអ្នកលេងហ្វេសប៊ុកខ្លះ បបួលនាង ឆាតវីដេអូសិច ក្នុងតម្លៃខ្លួន ១ ម៉ឺនដុល្លារថែមទៀតផង៕
មតិយោបល់