ព័ត៌មានជាតិ

រថយន្តគីណា បើកបុកអ៊ំប្រុសម្នាក់ដែលកំពុងដើរពេញទំហឹង ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

តាកែវ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកមិនប្រយត្ន័បុកអ៊ំប្រុសម្នាក់ ដែលកំពុងធ្វើដំណើរថ្មើរជើងតាមផ្លូវ បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៥នាទី យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ២ គីឡូម៉ែត្រ១១៦-១១៧ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស្រិន ឈុំ ភេទប្រុស អាយុ៧៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ត្រូវបានរថយន្តម៉ាកគីណា ពណ៌ខៀវពាក់ស្លាកលេខ ដ.១០២០ ភព២ ដែលកំពុងបើកបរពីជើងទៅត្បូង បុកពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យតែម្តង។​

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង នាំយករថយន្តខាងលើទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់