បរទេសៈ ជនជាតិកូរ៉េខាងត្បូងប្រហែល ១៦០.០០០នាក់ ដែលកំពុងស្នាក់នៅសហរដ្ឋអាម៉េរិក ដោយខុសច្បាប់នោះ កំពុងប្រឈមមុខនឹងការនិរទេសមកស្រុកវិញ ជាមួយនឹងពាក្យសន្យារបស់ប្រធានាធិបតីថ្មីអាម៉េរិក គឺលោក ដូណាល់ ត្រាំ ដែលបានប្តេជ្ញាថា នឹងលោកអនុវត្តសន្យារបស់ខ្លួន ដើម្បីបង្ក្រាបទៅលើជនអន្តោប្រវេសន៍ណាដែលមិនមានឯកសារត្រឹមត្រូវ។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ការបង្ក្រាបនេះ គឺហាក់ផ្តោតតែទៅលើជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេស ម៉ិកស៊ិក ដែលមានកំណត់ត្រាឧក្រិដ្ឋកម្ម, ក្រុមទំនើង និងឈ្មួញគ្រឿងញៀន ប៉ុន្តែវិសាលភាពនៃចំណាត់ការនេះអាចនឹងធំធេងជាងនេះ ដែលគេបានបន្ទោសទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ដែលបានកាត់បន្ថយឱកាសការងារ សម្រាប់ពលរដ្ឋអាម៉េរិកកាំង៕
មតិយោបល់