ប៉េកាំងៈ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃចន្ទ ទី១៤ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ អំពីទំនាក់ទំនងរវាងចិន និងសហរដ្ឋអាម៉េរិក។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនានោះ លោក ស៊ី បានអបអរសាទរចំពោះលោក ត្រាំ ដែលបានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក និងបានសម្តែងចេតនា ចង់ធ្វើការជាមួយលោក ដូណាល់ ត្រាំ ផងដែរ។
លោក ស៊ី បានឲ្យដឹងទៀតថា ចាប់តាំងពីប្រទេសទាំងពីរបង្កើតចំណងទាក់ទងផ្លូវការក្នុងរយៈពេល ៣៧ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគី គឺមានការកើនឡើងជាបន្តបន្ទាប់, ការនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ និងការនាំមកនូវស្ថិរភាព វិបុលភាព និងសន្តិភាពជូនតំបន់ និងពិភពលោកទាំងមូល៕
មតិយោបល់