ភ្នំពេញៈ ការប្រកួតបុរសឯក និងនារីឯកផ្នែកវាយនភ័ណ្ឌប្រឆាំឆ្នាំ២០១៦ ដែលបានរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការសហការជាមួយទូរទស្សន៍PNN ត្រូវបានបញ្ចប់ហើយ ដោយរកឃើញបុរស និងនារីជ័យលាភីចំនួន៦នាក់ក្នុងចំណោមអ្នកជាប់វគ្គឡើងឆាកទាំង៤០រូបឲ្យជាប់ចំណាត់ថ្នាក់ ។
ព្រឹត្តិការណ៍នេះត្រូវបានគេចាប់អារម្មណ៍ច្រើនគួរសម ដោយសារតែនេះជាឱកាសដែលជួយក្ដីស្រម៉ៃរបស់កម្មករកម្មការិនីដែលបម្រើការនៅក្នុងវិស័យរោងចក្រនៅក្នុងប្រទេសកម្ពុជា បានបញ្ចេញនូវរូបសម្រស់ និងទេពកោសល្យសិល្បៈ។
បេក្ខជនជ័យលាភីទាំង៦ត្រូវបានប្រកាសថា ចំណាត់ថ្នាក់លេខ១ទទួលបានថវិកាសរុបចំនួន៥លានរៀល លេខ២ទទួលបាន៣,៦លានរៀល និងលេខ៣ទទួលបាន២,៤លានរៀល។
ប្រាក់រង្វាន់នេះមិនទាន់ត្រូវបូកបញ្ចូលដោយរង្វាន់ជាច្រើនផ្សេងទៀតដែលចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនជាដៃគូសហការនៅឡើយទេ។
ក្រៅពីកិត្តិយសដែលទទួលបានពីការប្រកួតនេះ ម្ចាស់ជ័យលាភីទាំង៦ក៏នឹងក្លាយជាតារាប្រចាំនៅទូរទស្សន៍PNN ផងដែរ៕
មតិយោបល់