ភ្នំពេញៈ បារ៉ាស់ជាច្រើនកន្លែង ត្រូវបានអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញតាំងព្រឹកព្រលឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បានបិទមួយកំណាត់ផ្លូវជាតិលេខ២ ក្នុងទឹកដីខណ្ឌមានជ័យ ដើម្បីរារាំងការដង្ហែញាត្តិរបស់គណបក្សសង្គ្រោះជាតិ យកទៅដាក់នៅតាមស្ថានទូត ដែលគ្រោងធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកនេះ។
ការបិទនេះផងដែរបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតំបន់ក្បាលថ្នល់ និងរង្វង់មូលព្រះនរាយណ៍៕
មតិយោបល់