ព័ត៌មានជាតិ

ល្បួងសង្សាររួមភេទមួយយប់បាន ០៣ដង ចុងក្រោយជាប់ខ្នោះ ដោយសារនាងមិនទាន់គ្រប់អាយុ

បាត់ដំបងៈ នៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៦ វេលាម៉ោង០៩ព្រឹក កំលាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយនិងកំលាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងត្រួតពិនិត្យ ក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ត្រង់ចំណុចផ្ទះស្ថិតក្នុងពហុសិប្បកម្ម ក្នុងក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះពហុសិប្បកម្មខាងលើឈ្មោះ ហង្ស សម្បត្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ង៉ែត ស្រីគុំ ភេទស្រី អាយុ ២៩ឆ្នាំ ដែលបង្កដោយជនសង្ស័យឈ្មោះ មុត សាវៀត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៥៩ ក្រុមទី០៥ ភូមិខ្សាច់ប៉ូយ សង្កាត់វត្តគរ ក្រុងបាត់ដំបង បាននាំក្មេងស្រីឈ្មោះ ខ.ល អាយុ ១៤ឆ្នាំ មានទីលំនៅក្រុមទី២៩ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ទៅរួមភេទក្នុងចំណុចកើតហេតុខាងលើបានសំរេច កាលពីថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៦ វេលាម៉ោង ៧និង៣០នាទីយប់។

លោកអធិការបានបន្តឲ្យដឹងថា ក្រុមគ្រួសាររបស់ជនរងគ្រោះខាងលើបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីរសៀល។ បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះបានសំរេចចំនួន ០៣លើក ។ ករណីនេះ សមត្ថកិច្ចនគរបាលក្រុង កំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យឈ្មោះ មុត សាវៀត ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-11-15_20-15-47photo_2016-11-15_20-15-50photo_2016-11-15_20-15-56

មតិយោបល់