ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចំនួនមនុស្សស្លាប់កើនដល់១៣២នាក់ ក្នុងគ្រោះរញ្ជួយដីនៅអ៊ីតាលី

អ៊ីតាលី: ចំនួនមនុស្សស្លាប់កើនដល់ ១៣២នាក់ ក្នុងគ្រោះរញ្ជួយដីនៅអ៊ីតាលី នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។

សូមជំរាបថា គ្រោះរញ្ជួយដីបានកើតឡើង ស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគអាគ្នេយ៍ប្រទេសអ៉ីតាលី ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ១០គីឡូម៉ែត្រ។

ករណីគ្រោះរញ្ជួយដីកម្រិត ៦,២ វ៉ិចទ័រនេះ បានកើតទ្បើងនៅវេលាម៉ោង ១ និង៣៦នាទីទៀបភ្លឺ បានបង្កឲ្យមានការរំញ័រជាខ្លាំងដល់ រដ្ឋធានីរ៉ូមក្នុងប្រទេសនេះ ក្នុងនោះដែរ ក៏មានតំបន់ជាច្រើនផ្សេងទៀត រងផលប៉ះពាល់ដោយសារហេតុការណ៍នេះ៕

អ៊ីតាលី៧

មតិយោបល់