ព័ត៌មានអន្តរជាតិ

ស្ដាប់ពុទ្ធដីកាព្រះសង្ឃថៃពាក់ព័ន្ធយ័ន្ត​ និង សម្ដីពេចន៍ លោក ដូណាល់ត្រាំ

និយាយពីយ័ន្ដ គ្រាន់តែជាវត្ថុសម្រាប់បំពេញបំណង មនុស្សលោកឲ្យកាន់តែមានទំនុកចិត្ត ជាក់ស្ដែងមានដំណឹងលេចឮថា លោក ដូណាល់ត្រាំ ឈ្នះឆ្នោតក្នុងការជ្រើសតាំងជាប្រធានាធិបតីដោយសារមានយ័ន្តប្រោសព្រំ នេះគឺគ្រាន់តែជាពាក្យចរចាមអារាមតែប៉ុណ្ណោះ ។

ហាក់ដូចជាចង់បកស្រាយរឿង ដែលក្រុមកីឡាករបាល់ទាត់របស់ប្រទេសអង្គគ្លេសឈ្នះការប្រកួត ធ្លាប់បានប្រោសព្រំដោយព្រះសង្ឃ គឺកើតឡើងពីការខិតខំប្រឹងប្រែងទៅវិញទេ ។យ៉ាងណាមិញព្រះសង្ឃថៃមានពុទ្ធដីការថា ” យ័ន្ដជារបស់ដែលផ្ដល់កម្លាំងចិត្ត តែមិនមែនជារបស់ដែលធ្វើឲ្យជួបសេចក្ដីសម្រេចឡើយ មនុស្សគ្រប់គ្នារស់នៅ ក្នុងវដ្ដផ្សេងគ្នា អ្វីៗមានការប្រួលប្រែ យើងត្រូវព្រមទទួលការប្រែប្រួល និង ជីវិតដែលមិនប្រមាថ ” ។

ឯសម្ដីលោក ដូណាល់ត្រាំ បាននិយាយថា ” ការចាប់ផ្ដើមធ្វើការងារ ឬ ប្រតិបត្តការណ៍ក្នុងតួនាទី ដែលល្អ ឬ​ ក៏មិនល្អ នេះរំពឹងទៅការសម្រេចិត្តរបស់ប្រជាជននៅថ្ងៃអនាគត “ នេះអាចសបញ្ជាក់បានថា ប្រជាជនស្រលាញ់និងបោះឆ្នោតគាំទ្ររូបលោក ៕
trump
ប្រភព៖ khaosod

មតិយោបល់