ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

Samsung ទិញយកក្រុមហ៊ុន Harman ក្នុងតម្លៃជិត៨ពាន់លានដុល្លារ

harman_mwc2016

ក្រុមហ៊ុម Samsung នឹងទិញយកក្រុមហ៊ុនឧស្សាហ៍កម្មអន្តរជាតិមួយ ឈ្មោះថា Harman ជាក្រុមហ៊ុនផ្គត់ផ្គង់ បច្ចេកវិទ្យាសម្រាប់រថយន្ត ដែលក្រុមហ៊ុននេះ ត្រូវបានគេស្គាល់វាតាមរយ:ប្រព័ន្ធបច្ចេកវិទ្យាសំទ្បេង JBL។

ការទិញយកនេះជាការទិញយកដ៏ធំក្នុងវិស័យបច្ចេកវិទ្យានាពេលថ្មីៗនេះ ហើយក្រុមហ៊ុន Samsung នឹងចំណាយលុយជិត ៨ ពាន់លានដុល្លារទៅលើការទិញយក ដោយបង់ ១១២ ដុល្លារក្នុងមួយភាគហ៊ុន ជាសាច់ប្រាក់។ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Harman វាថ្លៃជាងហ៊ុន Samsung ដែលបានប្រកាសកាលពីថ្ងៃសុក្រ ដល់ទៅ ២៨ភាគរយ។

ការទិញយកនេះ ផ្តល់ឲ្យក្រុមហ៊ុន Samsung អាចធ្វើការទៅលើក្រុមហ៊ុនមួយចំនួនដូចជា JBL, Harman Kardon, Mark Levinson, AKG, Lexicon, Infinity និង Revel brands ។

ក្រុមហ៊ុន Harman ក៏បានពាំនាំបច្ចេកវិទ្យាសំទ្បេងជាច្រើន ដែលអាចបន្សំគ្នារវាងផលិតផលអេឡិចត្រូវនិចរបស់ Samsung ជាមួយ Harman៕

មតិយោបល់