នៅពេលដែលក្រុមហ៊ុន Ferrari បានផ្តាច់ខ្លួនចេញពីក្រុមហ៊ុន Fiat ក្រុមហ៊ុនត្រូវការកសាងចំណូលយ៉ាងខ្ពស់ និងមានតម្រូវការរថយន្តប្រភេទទំនើបជាច្រើន ដើម្បីស្ថិតក្នុងការឈរជើងលើទីផ្សារ។
គ្មានអ្នកណាដឹងថា ក្រុមហ៊ុននេះ អាចនឹងផលិតរថយន្តទេសចរណ៍នោះទេ ប៉ុន្តែពេលនេះយើងដឹងនូវអ្វី ដែលក្រុមហ៊ុនគ្រោងធ្វើហើយ គឺការបញ្ចេញរថយន្តទេសចរណ៍ Alfa Remeo Stelvio ក្នុងថ្ងៃនេះ ដែលបានធ្វើឡើងនៅទីក្រុង Los Angeles (ពិព័រណ៍រថយន្តទេសចរណ៍)។
វាជាការតម្លើងថ្មីលើកទី៣របស់រថយន្ត Alfa Remeo។ ក្រុមហ៊ុន Alfa និយាយថារថយន្តទេសចរណ៍មួយនេះ មានល្បឿនលឿនដាច់គេ ដែលគេបានស្ទង់មើលថា យើងអាចបង្កើនល្បឿនពី ០ ទៅ ៩៦គីឡូមែត្រក្នុងមួយម៉ោង ដោយប្រើថេរវេលាត្រឹមតែ ៣,៩ វិនាទីប៉ុណ្ណោះ។
ក្រុមហ៊ុន Alfa បានអះអាងថា នេះជារថយន្តទេសចរណ៍លឿនដាច់គេដែលមិនធ្លាប់មាន ដើម្បីយកទៅប្រកួតនៅលើវាលប្រណាំង(Nürburgring) ដ៏ល្បីជាងគេនៅអាល្លឺមង់៕
មតិយោបល់