ភ្នំពេញៈ រថយន្តកូរ៉េ ចំណុះ១តោនកន្លះ មួយគ្រឿង បានរងការខូតខាតដាច់ក្បាលចេញពីតួរ រថយន្តចេញពីគ្នា បន្ទាប់ពីបុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូតខាត៣កង់។
ហេតុការណ៍នេះបានកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េចំណុះ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ 2AH-4829 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងព្រូរថយន្តម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿលឿនលុះបានមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបររថយន្តស្រវឹង បានរេចង្កូតរថយន្តទៅបុកផ្ទប់ជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូតខាត៣កង់ ចំណែករថយន្តបង្កវិញរងការខូតខាតដាច់ក្បាលចេញពីតួរ រថយន្តចេញពីគ្នា សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ចំណែកអ្នកបើកបររួមនិងព្រូរថយន្ត បាននាំគ្នាដាក់មេប៉្រូចអស់ បន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តបង្កខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
https://youtu.be/_8KA6gMra3U
មតិយោបល់