ព័ត៌មានសេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អាគារស្នាក់ការថ្មី តាមលំនាំប្រាសាទភ្នំ

ធនាគារជាតិនៃកម្ពុជា នឹងសាងសង់អាគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ន នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិនៃកម្ពុជា។

អាគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារ នាពេលបច្ចុប្បន្ន។

រូបភាព គម្រោងសាងសង់អាគារស្នាក់ការថ្មី និងរូបអាគារស្នាក់ការ នាពេលបច្ចុប្បន្ន។

មតិយោបល់