ស៊ីរីៈ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា យន្តហោះចម្បាំងខ្លួន បានចាប់ផ្តើមការវាយប្រហារទៅលើរដ្ឋអ៊ិស្លាម (ISIS/ Daesh / ISIS / IS) និងទីតាំងរបស់ពួកភេរវករ Al-Nusra Front ក្នុងប្រទេសស៊ីរី ជាមួយនឹងនាវាផ្ទុកយន្តហោះចម្បាំងរុស្ស៊ី Admiral Kuznetsov ដ៏អស្ចារ្យ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមការបញ្ជាក់ពីក្រសួង បានឲ្យដឹងថា យន្តហោះមួយចំនួន បានយកចេញពីមូលដ្ឋានទ័ពអាកាសរុស្ស៊ី ដែលហោះហើរបានចម្ងាយ ១១.០០០ គីឡូម៉ែត្រ និងអាចចាក់ប្រេងបានពីលើអាកាស។
លើសពីនេះទៀត យន្តហោះចម្បាំង Hmeymim របស់ស៊ីរី និងយន្តហោះចម្បាំង Su-33 ពីនាវាផ្ទុកយន្តហោះ Admiral Kuznetsov របស់រុស្ស៊ី បានចូលរួមនៅក្នុងការវាយប្រហារនេះផងដែរ ដោយក្រសួងបាននិយាយថា ការវាយប្រហារនេះ ត្រូវបានកំណត់គោលដៅ នៅទីតាំងតំបន់ដូចជា ឃ្លាំងស្តុកគ្រាប់រំសេវ អាវុធ និងកន្លែងផលិតជាដើម៕
https://youtu.be/YpwP4BtXkmw
មតិយោបល់