កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលផ្លោង៨គ្រាប់ ក្រោយអាមេរិក និងកូរ៉េខាងត្បូង បិទបញ្ចប់សមយុទ្ធយោធា

(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី ៨គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេដែលមាន ការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងពិតជាបាញ់សាកល្បងមីស៊ីល នៅម៉ោងចន្លោះពី៩៖០៨នាទី…

នាវាចម្បាំង Admiral Kasatonov របស់រុស្ស៊ី បញ្ចប់ការសាកល្បង នៅសមុទ្រ Baltic

រុស្ស៊ីៈ នាវាចម្បាំង Admiral Kasatonov របស់រុស្ស៊ី ត្រូវបានគេដឹងថា មានសមត្ថភាពអាចកម្ទេចនាវាផ្ទុកយន្តហោះ នាវាចម្បាំង និងអង្គភាពយោធាដែនអាកាស រួមជាមួយការរុករក ក៏ដូចជាកំណត់គោលដៅនាវាមុជទឹក ជាពិសេសវាអាចប្រឆាំងនាវាមុជទឹក និងមីស៊ីលបានថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។ ទាក់ទងនឹងគម្រោងសាងសង់នាវាចម្បាំង ២២៣៥០…

អាមេរិក ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងទ័ពអាកាសជាច្រើនរយនាក់ ទៅកាន់កោះហ្គាំ

អាមេរិកៈ ការដាក់ពង្រាយនេះ កើតឡើងបន្ទាប់ពីការដក​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន ៥គ្រឿង ចេញពីកោះហ្គាំ យកទៅកាន់អាមេរិកដីគោកវិញ នៅពាក់កណ្តាលខែមេសា ដែលបានធ្វើឲ្យបេសកកម្ម របស់មន្ទីរបញ្ចកោណ រយៈពេល ១៦ ឆ្នាំ នៅកោះប៉ាស៊ីហ្វិកមួយនេះ ត្រូវបានជាប់គាំងជាបណ្ដោះអាសន្ន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា…

អ៊ីរ៉ង់ ព្រមានបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិក ប្រសិន..

អ៊ីរ៉ង់ៈ កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសង្គមរបស់អ៊ីរ៉ង់ លោក Hossein Nejat បានព្រមានថា អ៊ីរ៉ង់អាចកម្ទេចនាវាផ្ទុកយន្តហោះអាមេរិក នៅឈូងសមុទ្រ ប្រសិនបើអាមេរិក វាយប្រហារអ៊ីរ៉ង់ ដោយវាបានធ្វើឲ្យកើនទ្បើងភាពតានតឹងបន្ថែមទៀត រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ លោក Nejat…

អ៊ីរ៉ង់៖ វត្តមានយោធាអាមេរិក នៅឈូងសមុទ្រពែក្ស បានបញ្ចប់ទៅហើយ ដាច់ខាតត្រូវតែចាកចេញ

អ៊ីរ៉ង់ៈ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Hossein Khanzadi បាននិយាយកាលពីថ្ងៃអាទិត្យថា ការធ្វើសេចក្តីអត្ថាធិប្បាយស្តីពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើនវត្តមានយោធាខ្លួន នៅមជ្ឈឹមបូព៌ានោះ គឺដាច់ខាត់កងកម្លាំងអាមេរិក ត្រូវតែចាកចេញពីតំបន់ខាងលើ។ នេះបើយោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។ ដោយលោក Khanzadi បាននិយាយថា «វត្តមានរបស់យោធាអាមេរិក…

អាមេរិក រំពឹងទុកថា នាវាផ្ទុកយន្តហោះចម្បាំងទី២ នឹងទៅកាន់វៀតណាម នៅឆ្នាំនេះ

អាមេរិកៈ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលពួកគេ សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ដំណើរទស្សនកិច្ច នាវាដឹកយន្តហោះចម្បាំងមួយទៀត ទៅកាន់ប្រទេសវៀតណាមនៅឆ្នាំនេះ ហើយកំពង់ផែទីនោះ នឹងក្លាយជាចំណុចសំខាន់ នៃទំនាក់ទំនងជិតស្និត ជាមួយប្រទេសដែលធ្លាប់ជាអតីតសត្រូវសង្គ្រាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩។…

កងកម្លាំងទ័ពអាកាសអាមេរិក ធ្វើសមយុទ្ធយន្តហោះចម្បាំង B-2, F-35 និង F-22

អាមេរិកៈ មន្ទីរបញ្ចកោណ បានដាក់ចេញនូវយន្តហោះចម្បាំងរបស់ខ្លួន ធ្វើសមយុទ្ធដើម្បីការពារ ប្រឆាំងនឹងការរំលោភដែនអាកាសរបស់សត្រូវ នៅថ្ងៃណាមួយ សម្រាប់សង្គ្រាមដ៏មានសក្តានុពល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ យោធាអាមេរិក កាលពីពេលថ្មីៗនេះ បានធ្វើសមយុទ្ធនៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយដាក់ចេញនូវយន្តហោះបំបាំងកាយ រួមទាំងយន្តហោះចម្បាំង F-22, F-35 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ…

នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS នឹងធ្វើសមយុទ្ធអម ជាមួយនាវាដឹកយន្តហោះចម្បាំងរ៉ូម៉ានី នៅសមុទ្រខ្មៅ

រ៉ូម៉ានីៈ នាវាផ្ទុកយន្តហោះចម្បាំង USS Fort McHenry បានមកដល់កំពង់ផែ Constanta នៃប្រទេសរ៉ូម៉ានីហើយ សម្រាប់រយៈពេលបីថ្ងៃ ដើម្បីធ្វើសមយុទ្ធរួមគ្នា ជាមួយនាវាដឹកយន្តហោះចម្បាំងរូម៉ានី នៅក្នុងដែនទឹកអន្តរជាតិ នៃសមុទ្រខ្មៅ នាថ្ងៃទី ១០ ខែមករាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា…

អ៊ីរ៉ង់ ត្រៀមសកម្មភាពយោធា ដើម្បីទប់ស្កាត់នាវាចម្បាំង​អាមេរិក មិនឲ្យចូលមកក្បែរដែនទឹកខ្លួន

អ៊ីរ៉ង់ៈ ឧត្តមនាវីឯកលោក Habibollah Sayyari បាននិយាយថា អ៊ីរ៉ង់ នឹងមិនអនុញ្ញាតឲ្យនាវាចម្បាំងអាមេរិក ចូលមកក្បែរដែនទឹករបស់ខ្លួនទ្បើយ ហើយថែមទាំងអះអាងថា ក្រុងតេហេរ៉ង់ បានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបនឹងសកម្មភាពណាមួយ ពីសំណាក់ក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ ការកត់សម្គាល់របស់លោក Sayyari…

នាវាផ្ទុកយន្តហោះចម្បាំង USS Harry Truman ធ្វើដំណើរចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេ

អាមេរិកៈ កងទ័ពជើងទឹកអាមេរិកមួយក្រុម មកពីនាវាផ្ទុកយន្តហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរឈ្មោះ USS Harry Truman បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Gibraltar ចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេ កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ នាវាផ្ទុកយន្តហោះចម្បាំងនេះ មានដឹកទាហាន ៥,០០០ នាក់…