ត្បូងឃ្មុំៈ ដោយមានការបញ្ជាផ្ទាល់ពីលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ទើបសង្កាត់រដ្ឋបាលព្រៃឈើ មេមត់សហការណ៍ជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកមេមត់ និង កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំបានធ្វើការចាប់ឃាត់រថយន្ត ១ គ្រឿងម៉ាកឡង់គ្រីស័រ (ចាស់)ពណ៌ស្ករ គ្មានស្លាកលេខ ដឹកឈើអារប្រណឹត ប្រភេទធ្នង់ នៅចំណុចផ្លូវលុំភូមិត្រពាំងរាំងកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បុងឃ្មុំ កាលពីវេលា ម៉ោង ០៦ និង ៥០ នាទី ថ្ងៃទី ១៩ កញ្ញា ២០១៦ ។
ម្ចាស់ឈើឈ្មោះ ភារម្យ ជាកូនប្រសារ របស់ចែណាក់ប្រពន្ឋលោកអធិការស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកន្លងមកចែណាក់នេះ ធ្លាប់គំរាមប្ដឹងភ្នាក់ងារសារព័ត៌មានម្ដងរួចមកហើយ តែមកដល់ពេលនេះត្រូវបានជាប់ជុងសមត្តកិច្ចទៀតហើយ ទោះជាប្ដីចែណាក់នេះជាសមត្ថកិច្ចស្រាប់ផងក៏ដោយ តែពេលនេះម្ចាស់បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ច ពិនិត្យឃើញថា ការដឹកជញ្ជូនឈើខាងលើនេះគ្មានលិខិតអនុញ្ញាតិ ទើបកំលាំងសមត្តកិច្ចបានធ្វើការឃាត់ និង នាំយកឈើ និង រថយន្ត រួមជាមួយ ម៉ូតូល្មើសមួយ គ្រឿង មករក្សាទុកនៅរដ្ឋបាលព្រៃឈើមេមត់ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ស្ដីពីបទល្មើសព្រៃឈើ ដែលប្រមុខ រាជរដ្ឋាភិបាលកំពង់តែបើកយុទ្ឋនាបង្ក្រាបយ៉ាងក្ដៅគគុក ផងនោះ៕
https://youtu.be/JWYHp5o9xPU




មតិយោបល់